ការស្លាប់របស់តារាចម្រៀងលោកវណ្ណមករា - ក្តៅៗ ស្តាប់លោករិទ្ធីនិយាយបន្ថែមលំអិតពីការស្លាប់របស់តារាចម្រៀងលោក វណ្ណ មករា ដោយសារក្រឡាប់ឡាន 11 Jan 2016 hot news
ពិតជាគ្រោះអកុសលស្មានមិនដល់ ដែលមច្ចុរាជតាមយកជីវិតតារាចម្រៀងរូបនេះមិនលើកលែង និងកម្រកើតមានហេតុការណ៍បែបនេះណាស់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី១០ មករា គ្រាដែលតារាចម្រៀងរូបនេះ
តាំងតែពីអំឡុងឆ្នាំ១៩៩៥ មក ស្ថាប័នមួយដែលបង្កើតឡើងសម្រាប់ការពារប្រាសាទបុរាណនៅខេត្តសៀមរាប ឈ្មោះ អាជ្ញាធរអប្សរា បានគ្រប់គ្រងផ្ទៃដីមួយចំនួនដែលនៅជុំវិញរមណីយដ្ឋាន និងប្រាសាទបុរាណនានា ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកន្លែងបានរងការប៉ះពាល់ទៅលើបញ្ហាមិនអាចសង់ទីលំនៅបានដោយសេរី និងមិនអាចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីបានជាដើម។
ក្នុងរយៈពេលជាង ១សប្ដាហ៍មកនេះ ប្រជាពលរដ្ឋជាច្រើនរស់នៅសង្កាត់ជ្រាវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមន្ត្រីសុរិយោដី ប្រកាសក្បាលបញ្ជីដីខ្លះប៉ះចំតំបន់បុរាណ មានស្រះ ត្រពាំង និងទួលជាដើម ហើយប្រឈមមុខនឹងការដែលមិនអាចធ្វើប្លង់កម្មសិទ្ធិបាន។
អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងសំដែងការព្រួយបារម្ភចំពោះប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ ដែលកំពុងតែមានប្លង់ដីជាន់ទៅលើតំបន់បុរាណជាច្រើនកន្លែង ហើយត្រូវការពារ និងថែរក្សាទុក។
ការព្រួយបារម្ភនេះ ដោយសារតែតាមគោលការណ៍ការពារ និងអភិរក្សវប្បធម៌ គឺតំបន់ណាដែលមានប៉ះចំទីទួល ឬក៏ស្រះ និងប្រឡាយបុរាណជាដើម មិនអាចឱ្យប្រជាពលរដ្ឋធ្វើប្លង់កម្មសិទ្ធិកាន់កាប់បានទេ។
ចៅសង្កាត់ជ្រាវ គឺលោក ក្អោប រ៉ន។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ថា កាលពីអំឡុងឆ្នាំ១៩៩៨ កន្លងទៅ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប ធ្លាប់បានប្រើរូបលោកឱ្យស្រង់តំបន់បុរាណជាច្រើនកន្លែង ប៉ុន្តែកាលពីជាង ១ខែមុននេះ នៅពេលដែលមន្ត្រីសុរិយោដីក្រុងសៀមរាប ចុះមកប្រកាសក្បាលដីដើម្បីឈានទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្រាប់តែក្បាលដីចំនួន ៧០០ប្លង់ បានប៉ះចំតំបន់បុរាណ ដែលនឹងត្រូវអាជ្ញាធរអប្សរាយកទៅអភិរក្សនិងការពារ៖ «ខ្ញុំមានការព្រួយបារម្ភ ព្រោះកាលណាដីដែលជាប់ក្នុងអាជ្ញាធរអប្សរា គេមិនអាចចេញប្លង់រឹងឱ្យគ្រួសារដែលមានជាប់នោះទេ»។
ទោះយ៉ាងណា ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល ហាក់ដូចជាមិនទាន់មានហេតុផលអ្វីច្រើន ដើម្បីពន្យល់ជុំវិញរឿនេះទេ ដោយលោកគ្រាន់តែបដិសេធថា វាមិនមានតំបន់អាជ្ញាធរអប្សរាថ្មីណាមួយទៀត ដែលនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅសង្កាត់ជ្រាវនោះទេ៖ «យើងកំពុងធ្វើការងារហ្នឹង។ ខ្ញុំមិនទាន់ទទួលបានព័ត៌មានហ្នឹងច្បាស់ទេ ប៉ុន្តែវាពិតជាមិនមានរឿងហ្នឹងឡើយ»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ ព្រួយបារម្ភចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ នៅសង្កាត់ជ្រាវ នោះ ពីព្រោះកាលពីពួកគាត់រស់នៅ និងកាន់កាប់ ព្រមទាំងធ្វើសេដ្ឋកិច្ចគ្រួសារនៅលើដីជាច្រើនឆ្នាំមិនដែលមានបញ្ហាទេ ប៉ុន្តែនៅពេលដែលធ្វើប្លង់កម្មសិទ្ធិ បែរជាមន្ត្រីរដ្ឋាភិបាលប្រកាសថា កន្លែងខ្លះមានជាប់ពាក់ព័ន្ធនឹងតំបន់បុរាណ ដែលនឹងត្រូវការពារ និងអភិរក្សដោយអាជ្ញាធរអប្សរាទៅវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ល្បែងស៊ីសងក្នុងក្រុងព្រះសីហនុ ជាប្រភពចំណូលរបស់សមត្ថកិច្ច
គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់ឡានកម្មករបុកឡានកម្មករស្លាប់និងរបួសច្រេីននាក់នៅកំពង់ស្ពឺ យ៉ាងហោចណាស់មានមនុស្ស4ទៅ5នាក់ស្លាប់និងរបួសជិត60នាក់ខណៈពេលឡានកម្មករបុកឡានកម្មករនៅជិតវត្តស្រះស្រង់ ស្រុកសំរោងទងខេត្តកំពង់ស្ពឺផ្លូវជាតិ41។ ឡានវ៉ាគ្នាហេីយគេចជាមួយម៉ូតូដែលជិះបញ្ជ្រាសទិសគ្នារ៉េចង្កូតបុកគ្នាក្រឡាប់ចាក់កម្មករទៅថ្នល់ ម៉ោង7:05(12/01/2016)
0 comments:
Post a Comment